ក្រោយពីអានអត្ថបទនេះ អ្នកនឹងយល់ដឹងបានច្រើនអំពីអត្ថប្រយោជន៍ផ្លែខ្នុរ។ ផ្លែខ្នុរ សំបូរទៅដោយេវីតាមីនជា ច្រើនដូចជាវីតាមីន A និងវីតាមីន C, ជាតិដែក, ប៉ូតាស្យូម, កាល់ស្យូម, niacin, Thiamine, និង Riboflavin ។ អ្នកអាចញ៉ាំផ្លែខ្នុរ នៅពេលដែលវាទុំ ឬ ខ្ចី ។ តែប្រសិនបើអ្នកញ៉ាំវាពេលនៅខ្ចី អ្នកត្រូវតែចំអិនវា ។ អ្នកអាចយក ផ្លែខ្នុរទុំមកធ្វើជាបង្អែម ឬញ៉ាំស្រស់តែម្តង ។ខាងក្រោមនេះជាផលប្រយោជន៍មួយចំនួនរបស់ផ្លែខ្នុរ ៖
1. បង្កើនប្រពន្ធ័ភាពស៊ាំ៖ ផ្លែខ្នុរមានផ្ទុកទៅដោយវីតាមីន C ដែលជួយការពារបាក់តេរី និងការពារការឆ្លងមេរោគព្រោះវាជួយបង្កើនដល់មុខងារនៃកោសិកាឈាមស ។
2. ការពារជំងឺមហារីក៖ ផ្លែខ្នុរសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជា lignant, saponins និងសារជាតិ Isoflavones ។ សារធាតុចិញ្ចឹមទាំងអស់នេះមានគុណសម្បត្តិក្នុងការជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក និងប្រឆាំងនឹងភាពចាស់របស់យើង ។
3. ជួយសំរួលក្នុងការរំលាយអាហារ៖ ផ្លែខ្នុរមានសារៈប្រយោជន៍ក្នុងការរំលាយអាហារ និងជួយប្រឆាំងនឹងការទល់លាមក។
4. ជួយបង្កើនថាមពល ៖ ជាតិផ្អែមនៅក្នុងផ្លែខ្នុរ បានផ្តល់ថាមពលជាច្រើនលើសលុបទៅឲ្យរាងកាយយើង ហើយមិនធ្វើកម្រិតជាតិស្ករកើនឡើង ។
5. កាត់បន្ថយជំងឺគាំងបេះដូង៖ សារធាតុប៉ូតាស្យូមដ៍ច្រើននៅក្នុងផ្លែខ្នុរ បានជួយសំរួលចរន្តឈាម ដែលអាចជួយកាត់បន្ថយឱកាសនៃការកើតជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដោយស្វ័យប្រវត្តិ។
6. ព្យាបាលជំងឺហឺត៖ ការសិក្សាមួយចំនួនបានបង្ហាញថា ប្រសិនបើអ្នកយកឬសខ្នុរមកដាំឲ្យពុះ ហើយទទួលទាន វានឹងជួយកាត់បន្ថយការកើតជំងឺហឺតរបស់អ្នក ។
7. បង្ការជំងឺខ្វះឈាម៖ ផ្លែខ្នុរអាចជួយទប់ស្កាត់បញ្ហាខ្វះឈាមបានយ៉ាងល្អប្រសើរ ។ ផ្លែរខ្នុរបានបង្កើនចលនាឈាមរត់ និងព្យាបាលភាពស្លេកស្លាំង ។
9. ធ្វើឲ្យឆ្អឹងរឹងមាំ៖ អ្នកដឹងហើយថាឆ្អឹងត្រូវការជាតិកាល់ស្យូម។ ផ្លែខ្នុរជាប្រភពនៃម៉ាញេស្យូម ដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុង ការស្រូបយកជាតិកាល់ស្យូម។ ឆ្អឹងរបស់អ្នកនឹងកាន់តែរឹងមាំ កាត់បន្ថយជំងឺពុកឆ្អឹងនិងជំងឺ រលាកសន្លាក់ឆ្អឹង ប្រសិនបើអ្នកទទួលទានផ្លែខ្នុរ ។
10. ការបង្ការភាពចាស់និងជួយស្បែករបស់អ្នក ផ្លែឈើនេះគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ដូច្នះវាមានសារប្រយោជន៍ក្នុងការប្រឆាំងភាពចាស់ ចំណែកឯជាតិទឹកនៅក្នុង ផ្លែខ្នុរនឹងធ្វើឱ្យស្បែករបស់អ្នកមានសំណើម ។
11. ធ្វើឲ្យភ្នែកភ្លឺល្អ៖ ផ្លែឈើនេះគឺសម្បូរទៅដោយវីតាមីន A ដែលជាជំនួយក្នុងការរក្សាភ្នែករបស់អ្នកមើលឃើញច្បាស់ ។ វាអាចការពារពីកាំរស្មី UV ហើយមិនធ្វើឲ្យយើងកើតជំងឺភ្នែកឡើងបាយ ។
12. ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែនេះ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ។ ជាតិសរសៃ នៅក្នុងផ្លែខ្នុរ បានការពារការទល់លាមកផងដែរ ។
13. មានប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះ៖ វីតាមីន B នៅក្នុងផ្លែខ្នុរ គឺ មានប្រយោជន៍ខ្លាំងណាស់ សម្រាប់ស្រ្តីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន ហើយវាជួយត្រួតពិនិត្យអ័រម៉ូន និងបង្កើនប្រព័ន្ធការពាររាងកាយ ។
Friday, November 20, 2015
ខ្នុរ មានសមត្ថភាពជួយ ការពារជំងឺមហារីក ដែលយើងនឹក ស្មានមកដល់
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment