ប្រសិនបើអ្នកចង់ឲ្យរូបរាងកាយ មានការផ្លាស់ប្ដូរពីធាត់មកស្គម មិនមែនជារឿងពិបាកទៀតទេ ដោយគ្រាន់តែពិសារភេសជ្ជៈក្រូចឆ្មានរាល់ថ្ងៃ។ វិធីនេះមានសមត្ថភាពខ្ពស់ក្នុងការដុតបំផ្លាញជាតិខ្លាញ់, ពង្រឹងប្រព័ន្ធការពាររាងកាយ, បន្សុទ្ធឈាម និងទឹករង៉ៃ។
អ្នកឯកទេសខាងចំណីអាហារជាច្រើនរូបបានអះអាងថា សារធាតុទាំងអស់នៅក្នុងក្រូចឆ្មា គឺមានតួនាទីចាំបាច់ដើម្បីបំបែកជាតិខ្លាញ់ ដូច្នេះហើយទើបវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការរំញោច ដើម្បីសម្រកទម្ងន់។ ទឹកអាស៊ីតរបស់ក្រូចឆ្មាអាចជួយដុតបំផ្លាញជាតិខ្លាញ់, បង្កើនល្បឿនការរំលាយអាហារ ហើយវាអាចជួយបង្ក្រាបចំណង់អាហាររបស់អ្នកបាន។ ទឹកអាស៊ីតនៃក្រូចឆ្មាក៏បានចូលរួមចំណែកដល់ការផលិតកម្មនៃអាស៊ីតក្រពះ និងជាលទ្ធផលជួយធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ។ សំបកក្រូចឆ្មាល្អសម្រាប់សុខភាព ព្រោះវាមានផ្ទុកនូវសារជាតិរអិលដែលជួយក្នុងការគ្រប់គ្រងជាតិស្ករ ក្នុងឈាម។
មានវីតាមីនផ្សេងៗគ្នាជាច្រើនដែលត្រូវបានគេរកឃើញនៅក្នុង ផ្លែក្រូចឆ្មា រួមទាំងវីតាមីន C ដែលត្រូវបានគេដឹងថា វាល្អបំផុតក្នុងការជួយពង្រឹងប្រព័ន្ធភាពសុំា ដែលជាកត្តាសំខាន់នៅក្នុងដំណើរការនៃការសម្រកទម្ងន់ផងដែរ។ ជាទូទៅ ក្រូចឆ្មាអាចជួយលាងសម្អាតរាងកាយ, ឈាម និងទឹករង៉ៃរបស់អ្នកបានយ៉ាងល្អ។ បង្កើនការរំលាយអាហាររបស់អ្នក ហើយជួយអ្នកក្នុងការសម្រកទម្ងន់ និងទប់ស្កាត់ជំងឺមួយចំនួនទៀតផងដែរ។
របបអាហារក្រូចឆ្មា គឺវាពិតជាមានភាពសាមញ្ញខ្លាំងណាស់ មុនពេលទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ដោយគ្រាន់តែទទួលទានទឹកក្រូចឆ្មាលាយជាមួយទឹក តាមបរិមាណដែលបានកំណត់ដូចខាងក្រោម៖
ថ្ងៃទី១ ៖ បរិភោគទឹកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ១ កូនកែវ
ថ្ងៃទី២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ
ថ្ងៃទី៣ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ
ថ្ងៃទី៤ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ
ថ្ងៃទី៥ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ
ថ្ងៃទី៦ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ
ថ្ងៃទី៧ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។
ថ្ងៃទី៨ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ
ថ្ងៃទី៩ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ
ថ្ងៃទី១០ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ
ថ្ងៃទី១១ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ
ថ្ងៃទី១២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ
ថ្ងៃទី១៣ ៖ បរិភោគទឹកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ១ កូនកែវ
ថ្ងៃទី១៤ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។
ចំណាំ៖ ក្នុងអំឡុងពេលដែលអ្នកកំពុងតែធ្វើការអនុវត្តជាមួយភេសជ្ជៈក្រូចឆ្មានេះ ត្រូវចៀសវាងការបរិភោគគ្រប់ប្រភេទអាហារដែលមានជាតិកាល់ឡូរី កម្រិតខ្ពស់ និងគ្រឿងភេសជ្ជៈ ឬជាតិអាល់កុលឲ្យត្រឹមត្រូវក្នុងរយៈពេល ១៤ ថ្ងៃនេះ៕
Friday, November 20, 2015
ក្រូចឆ្មាជួយសម្រកទម្ងន់
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment