ប្រជាជនខ្មែរស្គាល់ក្រូចសើចយ៉ាងច្បាស់តាមរយៈយក ផ្លែ សំបក ស្លឹក មកប្រកប គ្រឿងផ្សំម្ហូបអាហារជាច្រើនយ៉ាង បង្អែមដំណាប់ ឱសថបុរាណ គ្រឿងស្ពង់ ជាដើម។
ក្រូចសើចអាចដាំបានគ្រប់តំបន់នៃប្រទេសខ្មែរ មានអ្នកខ្លះ ដែលមិនមានទីធ្លាបានដាំដាក់ផើង សម្រាប់បេះស្លឹក បើទោះជាដើមក្រូចសើចនឹងមានកំពស់ខ្ពស់ ៣ទៅ ៤ម ក៏ដោយ។
ក្រុូចសើចមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពនិងសម្រស់ដោយសារក្រូចសើចមានសារធាតុសំខាន់ៗ ដ៏មានប្រយោជន៍ជាច្រើន។ មានប្រទេសជាច្រើនបានបង្កើត ផលិតផល ចេញពីក្រូចសើច មានតាំងពី ប្រេង លាបស្បែក ថ្នាំបណ្ុះសក់ សាប៊ូកក់សក់ ភេសជ្ជៈ បំប៉នកម្លាំង , ដំណាប់ ..។ល។
ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងមាុំ ប្រឆាំង ជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ( សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ ឆុងទឹកពិសារជាប្រចាំ )
- ក្អកស្លេស(យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង) ។ លាងសំអាតឈាម បំបាត់ជាតិពុលចុកពេលមានរដូវ
-ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូច សើច បរិបូណ៌ដោយបេតាការ៉ូទីន(Betacarotine)
១- រូបមន្តបំបាត់អង្គែ
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ
២- រូបមន្តបណ្តុះ និង បំបាត់សក់ជ្រុះ
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល ។
៣- រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម ( Cholesterol
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក
ងើបពីគេង ។
៤- រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
ចំណាំៈ ក្រូចសើច ជាផ្លែឈើ សម្រាប់ បរិភោគ មិនមែនជាឱសថព្យាបាលជម្ងឺទេ
គ្រាន់តែមានគុណសម្បត្តិ ក្នុងការ ការពារនិងថែទាំជំងឺ
Monday, November 16, 2015
សារៈប្រយោជន៍របស់ក្រូចសើច
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment