កញ្ឆែតព្យាបាល គ្រុនក្ដៅ, រសាប់រសល់ដេកមិនលក់, គ្រុនពោះវៀន, ពិបាកបត់ជើងតូច, រាគមូល, ពកក
លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទវារីជាតិ ដុំអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយ
ទៅថ្នាំមួយបន្ដបន្ទាប់គ្នា និងមានចេញឫសគ្រប់ថ្នាំង។
ស្លឹក ៖ រួមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នា កូនស្លឹករាងស៊ុតទ្រវែង។
ផ្កា ៖ ជាផ្កាឆ្នុកមានផ្កាពណ៌លឿង ចេញតាមប្រគាប់ស្លឹក។
ផ្លែ ៖ មាន៦ គ្រាប់ រាងសំប៉ែតរលោង។
កន្លែងដាំដុះ ៖ មានដុះ ឬដាំនៅតាមស្រះ, ត្រពាំង, ស្ទឹង, អូរ…..។ល។
ផ្នែកប្រើប្រាស់ ៖ ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។
រសជាតិ ៖ មានជាតិ ផ្អែម-សាប ធាតុត្រជាក់។
ការព្យាបាល ៖ គ្រុនក្ដៅ, រសាប់រសល់ដេកមិនលក់, គ្រុនពោះវៀន, ពិបាកបត់ជើងតូច, រាគមូល, ពកក។
Wednesday, November 18, 2015
សារះប្រយោជន៏កញ្ឆែត
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment