ផ្លែឡុងកុង (មិនច្បាស់ថា សរសេរបែបនេះ) ជាប្រភេទផ្លែឈើ ដែលមានរូបរាងស្រដៀងនឹង ផ្លែភ្ញៀវ ។ វាជាផ្លែឈើ ដែលមានមានប្រភពនៅតំបន់អាស៊ីអាគ្នេយ៍ ។ ហើយវាមានរសជាតិផ្អែម ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏មានប្រយោជន៍ណាស់ ចំពោះសុខភាព ។ ជាពិសេស ចំពោះស្ត្រីដែលមានផ្ទៃពោះ ព្រោះវាមានជាសារធាតុចិញ្ចឹម យ៉ាងច្រើនដូចជា ប្រូតេអ៊ីន, ធាត់, កាបូអ៊ីដ្រាត, រ៉ែ, កាល់ស្យ៉ូម, ផូស្វ័រ, និង ដែក ។ ហើយខាងក្រោមនេះ ជាហេតុផលដែល អ្នកគួរតែញុំាវាអោយបានញឹកញាប់ ៖
– ជំនួយដល់ការរំលាយអាហារ
សំបករបស់វា អាចប្រើក្នុងការព្យាបាល ជំងឺរាគរូស និង ប៉ារ៉ាស៊ីតក្នុងពោះវៀន ។ ទោះបីជាគ្រាប់របស់វា ល្វីងបន្តិចមែន តែវាអាចប្រើជា ថ្នាំទំលាក់ព្រូន និង ជាដំណោះស្រាយដ៏ល្អ សំរាប់ព្យាបាលដំបៅ ។ ជ័ររបស់វា មានប្រយោជន៍ក្នុងការព្យាបាល ការរលាក និង បញ្ហាឈឺក្រពះធ្ងន់ធ្ងរ ។
– វីតាមីន C
នៅក្នុងរាងកាយរបស់យើង ត្រូវការជាតិវីតាមីនជាចាំបាច់ ដើម្បីកែបញ្ហា និង ផលិតកូឡាជែន ។ វីតាមីន ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពាររាងកាយ ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី ។ វាក៏ជាភ្នាក់ងារ ដែលជួយបង្កើនប្រព័ន្ធភាពសុំា ។ ហើយផ្លែឡុងកុងនេះក៏ជា ប្រភពនៃជាតិវីតាមីន C ផងដែរ ។ កង្វះជាតិវីតាមីន C អាចនាំអោយមាន បញ្ហាអញ្ចាញធ្មេញ, ឈាមច្រមុះ និង ហេតុផលដែលសំខាន់ គឺស្បែកស្ងួត ។
– Riboflavin
ផ្លែឡុងកុងមាន riboflavin ដែលទ្រទ្រង់ ការផលិតកោសិកាឈាមក្រហម និង រាងកាយលូតលាស ។ វាក៏ជួយរាងកាយ ក្នុងការបញ្ចេញថាមពល អោយកាន់តែច្រើន ពីកាបូអ៊ីដ្រាត ។
– វីតាមីន A
ផ្លែឡុងកុង ក៏ជាប្រភពដែលសំបូរទៅដោយ វីតាមីន A ដែលត្រូវបានគេស្គាល់ ផងដែរថាជា retinol រឺ carotenoid ។ វាគឺជាវីតាមីន fat-solube ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាពធ្មេញ, ស្បែក និង ភ្នែក ។
– ប្រឆាំងនឹងជំងឺមហារីក
ផ្លែឡុងកុង មានផ្ទុក limonoid ដែលប្រឆាំងនឹងជំងឺមហារីក និងជួយការពារសួត ។
– ជាតិសរសៃ
ផ្លែឡុងកុង ១០០ ក្រាម មានជាតិសរសៃជាង ២ ក្រាម ។ ការញុំាអាហារដែលមានជាតិសរសៃច្រើន ជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និង ជួយអោយពោះវៀន មានសុខភាពល្អ ។
– Febrifuge
អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពីឡុងកុង គឺ Febrifuge ។ ដែលមានន័យថាវាអាច បន្ថយសីតុណ្ហភាពក្នុងរាងកាយ ។ Febrifuge គឺជាថ្នាំដែលបន្ថយសីតុណ្ហភាព នៃរាងកាយ រឺសំរាលនូវជំងឺគ្រុនក្តៅ ។
– ឈឺភ្នែក
ស្លឹករបស់ឡុងកុង អាចប្រើសំរាប់ព្យាបាលការឈឺភ្នែក ។
លើសពីនេះ សំបកឡុងកុង ហាលអោយស្ងួត ទុកប្រើវាដើម្បីដេញមូស ៕
Monday, November 16, 2015
អត្ថប្រយោជន៍ ផ្លែឡុងកុង ចំពោះសុខភាព
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment