ត្រប់វែងក៏ជាប្រភេទបន្លែម្យ៉ាងផងដែរ ដែលត្រូវបានគេយកទៅបរិភោគតាមចំណង់ចិត្ត។ លើសពីរសជាតិដែលអាចទទូលយកបាន វាក៏នៅមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ តើអ្នកបានដឹងពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពដែរ ឬទេ?
- សម្រាប់អ្នកកើតអាការគ្រុន មានអាការឈឺហើមតាមរាងកាយ ឬលោកអ្នកចង់បញ្ចុះកូឡេស្តេរ៉ូល? ឬខ្លាញ់ក្នុងសរសៃឈាមត្រូវរកត្រប់វែងមកបរិភោគព្រោះ ត្រប់ប្រភេទនេះអាចជួយបានមួយកម្រិតផងដែរ។ ត្រប់វែងសម្បូរទៅដោយវីតាមីនគ្រប់ប្រភេទដែលមានទាំង កាល់ស្យូម ធាតុដែក ហ្វូស្វ័រ ម៉ង់កាណែត ម៉ាញេស្យូម និងសារជាតិរ៉ាឌីកាល់សេរី ជំនួយខួរក្បាល ការពារមហារីក ជំនួយឆ្អឹង និងធ្មេញ។
- ក្រុមមនុស្សដែលកើតរោគសរសៃឈាមរឹង ជម្ងឺលើសឈាម ក្ដួតឈាម គប្បីបរិភោគត្រប់វែងជាប់ជាប្រចាំនោះនឹងជួយឲ្យអាការប្រសើរឡើង ជាមិនខាន។
- ការពារ និងព្យាបាលរោគឈាមតាមអញ្ចាញធ្មេញ។
- បើមានដំបៅក្នុងមាត់ ត្រូវបុកត្រប់វែងឲ្យម៉ដ្ឋ រួចហើយយកទៅបិទលើដំបៅនឹងជួយឲ្យដំបៅនោះឆាប់ផ្សះបានលឿន៕
0 comments:
Post a Comment