This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, November 27, 2015

រំដេងភ្នែកក្រហម

ក្រុមហ៊ុន Cam Master Farm Development មានលក់ពូជ រំដេងភ្នែក្រហម និងសេវាកម្ម សម្រាប់រៀបចំដាំដុះផងដែរ។ រំដេងភ្នែកក្រហម ជារំដេងមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន នឹងកំពង់មានទីផ្សារ ខ្លាំង ក្នុងតំបន់ អាស៊ីយើងនេះ។ ក្រុមហ៊ុនយើងខ្ញុំក៏មានរំដេងប្រភេទនេះសម្រាប់ ផ្គត់ផ្គង់ទីផ្សារផងដែរ។ បើមានចំណាប់អារម្មណ៍ សូមទំនាក់ទំនង មកយើងខ្ញុំតាមរយៈ អាស័យដ្ឋានដែលមាន (Click here to contact us)

Friday, November 20, 2015

ក្រូចឆ្មាជួយសម្រកទម្ងន់

ប្រសិនបើអ្នក​ចង់ឲ្យរូបរាងកាយ​​ មានការ​ផ្លាស់ប្ដូរ​ពីធាត់មក​ស្គម មិនមែនជារឿងពិបាកទៀត​ទេ ដោយគ្រាន់តែពិសារភេសជ្ជៈក្រូចឆ្មាន​រាល់ថ្ងៃ។ វិធីនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដុតបំផ្លាញ​ជាតិខ្លាញ់, ពង្រឹង​ប្រព័ន្ធការពាររាងកាយ​, ​បន្សុទ្ធឈាម និង​ទឹករង៉ៃ។

អ្នកឯ​កទេសខាង​ចំណីអាហារជាច្រើនរូប​បានអះអាង​ថា សារធាតុ​ទាំងអស់​នៅក្នុង​ក្រូចឆ្មា គឺមាន​តួនាទីចាំបាច់​ដើម្បី​បំបែក​ជាតិខ្លាញ់ ដូច្នេះ​ហើយ​ទើបវា​មាន​ប្រសិទ្ធិភាពខ្ពស់​ក្នុង​ការ​រំញោច​ ដើម្បីសម្រកទម្ងន់។ ទឹកអាស៊ីត​របស់ក្រូចឆ្មា​អាចជួយ​ដុតបំផ្លាញ​ជាតិខ្លាញ់, បង្កើនល្បឿន​ការ​រំលាយអាហារ ហើយវា​អាច​ជួយបង្ក្រាប​ចំណង់អាហារ​របស់អ្នក​បាន។ ទឹក​អាស៊ីតនៃក្រូចឆ្មា​ក៏បាន​ចូលរួមចំណែក​ដល់ការ​ផលិតកម្មនៃអាស៊ីត​ក្រពះ និង​ជាលទ្ធផល​ជួយធ្វើឲ្យ​ប្រសើរឡើង​នូវការ​រំលាយអាហារ។ សំបកក្រូចឆ្មា​ល្អសម្រាប់​សុខភាព ព្រោះ​វា​មានផ្ទុកនូវ​សារជាតិរអិល​ដែល​ជួយក្នុង​ការគ្រប់គ្រង​ជាតិស្ករ​ ក្នុង​ឈាម។
មានវីតាមីន​ផ្សេងៗ​គ្នាជាច្រើន​ដែលត្រូវបាន​គេរកឃើញ​នៅក្នុង​ ផ្លែក្រូចឆ្មា រួមទាំង​វីតាមីន C ដែល​ត្រូវបាន​គេដឹងថា វា​ល្អបំផុត​ក្នុងការ​ជួយ​ពង្រឹង​ប្រព័ន្ធភាពសុំា ដែល​ជាកត្តាសំខាន់​នៅក្នុង​ដំណើរ​ការ​នៃការ​សម្រកទម្ងន់​ផង​ដែរ។ ជាទូទៅ ក្រូចឆ្មា​អាចជួយ​លាងស​ម្អាត​រាងកាយ, ឈាម និងទឹករង៉ៃ​របស់អ្នក​បាន​យ៉ាងល្អ។ បង្កើន​ការ​រំលាយអាហារ​របស់​អ្នក ហើយជួយ​អ្នកក្នុង​ការសម្រកទម្ងន់ និង​ទប់ស្កាត់ជំងឺ​មួយចំនួនទៀត​ផងដែរ។
របបអាហារ​ក្រូចឆ្មា គឺវា​ពិតជាមា​ន​ភាពសាមញ្ញខ្លាំង​ណាស់ មុនពេល​ទទួលទាន​អាហារ​ពេលព្រឹក​ជារៀងរាល់​ថ្ងៃ ដោយគ្រាន់តែ​ទទួលទាន​ទឹកក្រូចឆ្មា​លាយជាមួយទឹក តាម​បរិមាណ​ដែល​បាន​កំណត់​ដូចខាង​ក្រោម៖

ថ្ងៃទី១ ៖ បរិភោគ​ទឹកក្រូចឆ្មា ១ ផ្លែ លាយ​ជាមួយទឹក ១ កូនកែវ
ថ្ងៃទី២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ
ថ្ងៃទី៣ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ
ថ្ងៃទី៤ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ
ថ្ងៃទី៥ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ
ថ្ងៃទី៦ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ
ថ្ងៃទី៧ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។
ថ្ងៃទី៨ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ
ថ្ងៃទី៩ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ
ថ្ងៃទី១០ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ
ថ្ងៃទី១១ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ
ថ្ងៃទី១២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ
ថ្ងៃទី១៣ ៖ បរិភោគទឹកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ១ កូនកែវ
ថ្ងៃទី១៤ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។

ចំណាំ៖ ក្នុងអំឡុងពេល​ដែលអ្នក​កំពុងតែធ្វើការ​អនុវត្តជា​មួយ​ភេសជ្ជៈ​ក្រូចឆ្មា​នេះ ត្រូវ​ចៀសវាង​ការបរិភោគ​គ្រប់​ប្រភេទអាហារ​ដែល​មាន​ជាតិកាល់ឡូរី​ កម្រិតខ្ពស់ និងគ្រឿង​ភេសជ្ជៈ ឬជាតិអាល់កុល​ឲ្យត្រឹមត្រូវ​ក្នុងរយៈ​ពេល ១៤ ថ្ងៃនេះ៕

ខ្នុរ មានសមត្ថភាពជួយ ការពារជំងឺមហារីក ដែលយើងនឹក ស្មានមកដល់

ក្រោយពីអានអត្ថបទនេះ អ្នកនឹងយល់ដឹងបានច្រើនអំពីអត្ថប្រយោជន៍ផ្លែខ្នុរ។ ផ្លែខ្នុរ សំបូរទៅដោយេវីតាមីនជា ច្រើនដូចជាវីតាមីន A និងវីតាមីន C, ជាតិដែក, ប៉ូតាស្យូម, កាល់ស្យូម, niacin, Thiamine, និង Riboflavin ។ អ្នកអាចញ៉ាំផ្លែខ្នុរ នៅពេលដែលវាទុំ ឬ ​ខ្ចី ។ តែប្រសិនបើអ្នកញ៉ាំវាពេលនៅខ្ចី អ្នកត្រូវតែចំអិនវា ។ អ្នកអាចយក ផ្លែខ្នុរទុំមកធ្វើជាបង្អែម ឬញ៉ាំស្រស់តែម្តង ។ខាងក្រោមនេះជាផលប្រយោជន៍មួយចំនួនរបស់ផ្លែខ្នុរ ៖

1. បង្កើនប្រពន្ធ័ភាពស៊ាំ៖ ផ្លែខ្នុរមានផ្ទុកទៅដោយ​វីតាមីន C ដែល​ជួយការពារបាក់តេរី និង​ការពារការ​ឆ្លង​មេរោគ​ព្រោះវាជួយ​​បង្កើនដល់​មុខងារ​នៃ​កោសិកា​ឈាម​ស​​ ។

2. ​ការពារ​ជំងឺមហារីក​៖ ផ្លែខ្នុរសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជា lignant, saponins និង​សារជាតិ Isoflavones ។ សារធាតុចិញ្ចឹមទាំងអស់នេះមានគុណ​សម្បត្តិក្នុងការជួយ​​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​មហារីក​ និង​​ប្រឆាំង​នឹង​ភាព​ចាស់​របស់​យើង ​។

3. ​ជួយ​សំរួលក្នុង​ការ​រំលាយ​អាហារ​៖ ផ្លែខ្នុរមានសារៈប្រយោជន៍ក្នុងការ​រំលាយអាហារ​ និងជួយ​​ប្រឆាំង​នឹង​ការ​ទល់លាមក​។

4. ជួយបង្កើន​ថាមពល ៖ ជាតិផ្អែម​នៅក្នុងផ្លែ​ខ្នុរ បានផ្តល់ថាមពលជាច្រើនលើសលុបទៅឲ្យ​រាងកាយយើង​ ហើយមិនធ្វើ​កម្រិត​ជាតិ​ស្ករកើនឡើង ។

5. កាត់បន្ថយជំងឺគាំងបេះដូង​៖ សារធាតុ​ប៉ូតាស្យូមដ៍ច្រើននៅក្នុងផ្លែខ្នុរ បានជួយសំរួលចរន្តឈាម ដែលអាចជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើតជំងឺ​គាំងបេះដូង ​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ស្វ័យ​ប្រវត្តិ​។

6. ព្យាបាលជំងឺហឺត​៖ ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ​ប្រសិន​បើ​អ្នក​យកឬសខ្នុរមកដាំឲ្យពុះ​ ហើយទទួលទាន ​វានឹងជួយ​កាត់​បន្ថយ​ការកើតជំងឺហឺត​របស់​អ្នក​ ។

7. ​បង្ការ​ជំងឺ​ខ្វះ​ឈាម​៖ ផ្លែ​ខ្នុរ​អាច​ជួយ​ទប់ស្កាត់បញ្ហា​ខ្វះ​ឈាម​បានយ៉ាងល្អប្រសើរ ​។ ផ្លែរ​ខ្នុរ​បាន​បង្កើន​ចលនា​ឈាម​រត់ ​ និង​ព្យាបាល​​ភាពស្លេកស្លាំង​ ​។

9. ធ្វើឲ្យឆ្អឹង​រឹងមាំ​៖ អ្នក​ដឹងហើយ​ថា​ឆ្អឹង​ត្រូវ​ការជាតិ​កាល់ស្យូម​។ ផ្លែ​ខ្នុរ​ជា​ប្រភព​​នៃ​ម៉ាញេស្យូម​ ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​។ ឆ្អឹង​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ​ កាត់បន្ថយ​ជំងឺ​ពុក​ឆ្អឹង​និង​ជំងឺ​ រលាក​សន្លាក់ឆ្អឹង ប្រសិនបើអ្នកទទួលទានផ្លែខ្នុរ ​។

10. ការ​បង្ការ​ភាព​ចាស់​និង​ជួយ​ស្បែក​របស់​អ្នក​ ផ្លែ​ឈើ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ។ ដូច្នះវាមានសារប្រយោជន៍ក្នុងការប្រឆាំងភាព​ចាស់​ ចំណែកឯជាតិទឹកនៅ​ក្នុង​ ផ្លែ​ខ្នុរ​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មាន​សំណើម ​។

11. ធ្វើឲ្យភ្នែកភ្លឺល្អ៖ ​ផ្លែ​ឈើ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ជា​ជំនួយ​ក្នុង​ការ​រក្សា​ភ្នែក​របស់​អ្នកមើលឃើញ​ច្បាស់ ។ វាអាច​ការពារ​​ពី​កាំរស្មី UV ហើយ​មិនធ្វើឲ្យយើងកើត​ជំងឺភ្នែកឡើងបាយ ​។

12. ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ​៖ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មនៅក្នុងផ្លែនេះ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ ​។ ជាតិសរសៃ ​នៅ​ក្នុង​ផ្លែ​ខ្នុរ​ ​បាន​ការពារ​ការ​ទល់លាមកផងដែរ​ ​។

13. ​មាន​ប្រយោជន៍ដល់ស្ត្រី​មាន​ផ្ទៃ​ពោះ​៖ វីតាមីន B ​នៅ​ក្នុង​ផ្លែ​ខ្នុរ ​គឺ​ ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ សម្រាប់​ស្រ្តីដែល​មាន​ផ្ទៃពោះ ​និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ ហើយវាជួយត្រួត​ពិនិត្យ​អ័រម៉ូន​ និង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ ​។

ខ្ទឹមបារាំងជួយឲ្យស្បែកសក្នុងរយៈពេល ៧ ថ្ងៃ

មើម​ខ្ទឹមបារាំង ផ្ទុក​នូវ​វីតាមីន A B និង C ហើយក៏​មាន​ជាតិ ផូស្វ​រ ម៉ាញ៉េ​ស្យូម ជាតិដែក ជាតិ​សរសៃ និង ធ្វើឲ្យ​ស្បែកស​ឆាប់រហ័ស​ផង​ដែរ​។​ខ្ទឹមបារាំង​ជួយ​ព្យាបាល ​ជំងឺ​ស្លេកស្លាំង ជំងឺ​រលាក​សន្លាក់ ជួយ​ត្រួតពិនិត្យ លើ​សម្ពាធ​ឈាម ទល់​លាមក ការ​ហើម​ឆ្អល់​ពោះ ហើយ​ក៏​ធ្វើឲ្យ​ស្បែកស ស្រស់​សោភា ក្នុង​រយៈពេល​ដ៏​ខ្លី​។​

វិធី​ប្រើប្រាស់​ខ្ទឹម​បារាំង ធ្វើឲ្យ​ស្បែកស​ឆាប់រហ័ស​
​យក​ខ្ទឹមបារាំង ៣០ ក្រាម ដែល​កាត់​ជា​ចំណិតៗ ដាក់​បញ្ចូល​ជាមួយ​នឹង​ប្រេង​អូ​លីវ លាយ​ជាមួយ​នឹង​ក្រមួន​ឃ្មុំ រួច​ច្របាច់​វា​បញ្ចូល​គ្នា ដាក់​ក្នុង​ម៉ាស៊ីន​ចំអិន​មីក្រូ​វេវ រហូតដល់​ក្រមួនឃ្មុំ​រលាយ​។ បន្ទាប់មកទៀត យក​វា​ទៅ​លាយ​ជាមួយ​នឹង​ជែល​អាឡូ​វេរ៉ា ចំនួន ២​ស្លាបព្រា​កាហ្វេ និង​ចុងបញ្ចប់ ដាក់​វិតាមីន E ចំនួន ៤ គ្រាប់ រួច​ទុក​កន្លែង​សុវត្ថិភាព ដើម្បី​ទុក​លាប​ដល់​ស្បែក រយៈពេល ៧ ថ្ងៃនោះ វា​នឹង​ធ្វើឲ្យ​ស្បែកស​ស្អាត​ក្នុង​រយៈពេល ៧ ថ្ងៃ ។
​បញ្ជាក់​ផង​ដែរ​ថា បើសិន​ជា​អ្នក​មាន​បញ្ហា​ស្បែក អាឡែ​ស៊ី ជាមួយនឹង​ខ្ទឹមបារាំង សូម​កុំ​ប្រើ​វា ៕​

ខ្ទឹមក្រហមជួយបំបាត់រោគផ្តាសាយ តឹងច្រមុះ ហៀរសំបោរ

ខ្ទឹមក្រហម​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​មានឱជារស​នោះទេ បន្លែ​មួយ​ប្រភេទ​នេះ​អាច​ប្រើ​ធ្វើជា​ឱសថ​ក្នុងការ​បំបាត់រោគ​មួយចំនួន​បាន ​យ៉ាង​ប្រសិទ្ធភាព​ទៀតផង ។ តាម​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ ​បញ្ជាក់ថា ខ្ទឹមក្រហម​អាច​ប្រើ​បាន​ទាំង​កុមារ និង​មនុស្ស​ធំ ។ ក្រៅពីនេះ​ក្នុងការ​ប្រើ​ជា​ឱសថ គេ​ក៏​អាច​ប្រើ​បាន​ទាំង​ឫស មើម ស្លឹក មិន​ថា​ជា​ខ្ទឹមក្រហម​ស្រស់ ឬ​ស្ងួត​ទេ គឺអាច​ប្រើ​ធ្វើជា​ឱសថ​បាន​ដូចគ្នា​ទាំងអស់ ។​

តាម​ធម្មតា​គេ​អាច​ប្រើ​ខ្ទឹមក្រហម​បំបាត់​អាការ​រលាក​ក្លាយ​ផ្សេងៗ​ ដូចជា បំបាត់​អាការរោគ មុន​រលាក​ក្លាយ បំបាត់​ស្នាម​ជាំ និង​អុជ​ខ្មៅ ស្នាម​ពក​ជាំ​នៅលើ​ផ្ទៃមុខ និង​តាម​រាងកាយ​ជួយ រំលាយ​អាហារ និង​ជួយ​ឱ្យ​បរិភោគ​អាហារ​បាន​ច្រើន ។ ជាមួយគ្នា​នោះគេ​ក៏​អាច​ប្រើ​ធ្វើជា ឱសថ​បំបាត់​អាការ​ឆ្អល់ពោះ បញ្ចោ​ញ​ខ្យល់​ផោម ជួយ​បញ្ចុះ​ទឹកនោម និង​ពិសេស​គេ​អាច​ដំ​យក ទៅ​ដាក់​ត្រង់​ក្នុង​បន្ទប់ ដើម្បី​បំបាត់​ក្លិន​ហប់​ស្អុយ​បាន​មួយចំណែក​ថែមទៀត ។​

*​វិធី​បំបាត់រោគ​
១-​ប្រើ​ខ្ទឹមក្រហម​មួយ​មើម​មក​ដំ​ចិញ្ច្រាំ ឬ​ចិត​ជា​បន្ទះ​ស្តើងៗ​រួច​ដាក់​ក្នុង​កូនចាន​ទុក​លើ​ក្បាល​ដំណេក​ក្បែរ​ ខ្នើយ អាចជួយ​បំបាត់​ក្លិនស្អុយ​ពី​ការ​ហប់​ស្អុយ​របស់​បន្ទប់​បាន​យ៉ាង​ល្អ ។​

២-​ដំ ​ខ្ទឹមក្រហម​ល្មម​បែក​ប្រេះ ហើយ​យកមក​ដាក់​នៅលើ​ខ្នើយ​ក្នុង​ពេលដេក​យប់នោះ​នឹងធ្វើ​ឱ្យ​ក្លិនក្រអូប​ ប្រហើរ​របស់​ខ្ទឹមក្រហម​អាចជួយ​កាត់បន្ថយ​អាការ​តឹង​ច្រមុះ ដកដង្ហើម​ស្រួល​ជាង មុន និង​អាច​បំបាត់​អាកា​រហៀរ​សំបោរ​បាន​យ៉ាង​ឆាប់រហ័ស​ដែល​អាចជួយ​កូនតូច​របស់​ អ្នក​ដេក​លង់​លក់បាន​ស្រួល​ពេញ​មួយ​យប់ ។​

៣-​បុក​ខ្ទឹមក្រហម​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​ស្តើងៗ​ត្រង់​បរិវេណ​ចុង​បង្ហើយ​របស់​កូនតូច​ក៏​ប្រើ​បាន​ផល​ដូចគ្នា ។​

៤-​ ក្នុងពេល​កូនតូច​មិន​ដេក​ពួន​សាកល្បង​ប្រើ​វិធី​ដុត​មើម​ខ្ទឹមក្រហម​មួយ​មើម ​ឱ្យ​ក្រៀម​ល្មម ហើយ​យកទៅឱ្យ​កូន​ស្រូប​ក្លិន​ដើម្បី​កាត់បន្ថយ​អាការ​តឹង​ច្រមុះ​ក៏​អាចជួយ​ ឱ្យ​កូនតូច​ដេក​លង់​លក់បាន​ស្រួល​ដូចគ្នា ។​
*​សម្រាប់​មនុស្ស​ធំ​
១-​សាកល្បង​ដំ​ខ្ទឹមក្រហម​មួយ​មើម​ល្មម​ឱ្យ​បែក ហើយ​ដាក់​ក្នុង​ទឹក​ក្តៅ​ឆុង​ផឹក​បំបាត់​អាការ​ផ្តាសាយ ។​

២-​បង្ហើប​គម្របឆ្នាំង​បន្តិច​ដើម្បីឱ្យ​ចំហាយ​ទឹក​មក​ប៉ះ​បរិវេណ​ផ្ទៃមុខ​សម្រាប់​ជួយ​កាត់បន្ថយ​អាការ​ផ្តាសាយ ។​

៣-​ស្រូប​ចំហាយ​ទឹក​សន្សឹមៗ​បញ្ចូល​ក្នុង​ខ្លួន ។​

*​ប្រយ័ត្ន​  កុំ​បើក​គម្របឆ្នាំង​មក​ទាំងអស់​ប្រយ័ត្ន​ចំហាយ​ទឹក​រលាក​ផ្ទៃមុខ ។​

*​វិធី​ណែនាំ​ សាកល្បង​ប្រើ​កន្សែងពោះគោ​ឃ្លុំ​ក្បាល​នៅពេល​ស្រូបយក​ក្លិន​ខ្ទឹមក្រហម​ពី​ឆ្នាំង​នោះ​នឹង​ផ្តល់​ផល​ល្អ​កាន់តែ​ទ្វេដង​ឡើង ។​

៤-​ ខ្ចប់​ខ្ទឹមក្រហម​ដែល​ដំ​ហើយ​យកមក​ជូត​មុខ រួចហើយ​រុំ​ទុក​ត្រ​ង់ក​នោះ​នឹង​ជួយ​ឱ្យ​អាការ​ផ្តាសាយ អាការ​តឹង​ច្រមុះ​ទាំង​មនុស្ស​ចាស់ និង​កុមារ​ទទួលផល​ល្អ​ដូចគ្នា ៕

Wednesday, November 18, 2015

សារះប្រយោជន៏កញ្ឆែត

កញ្ឆែតព្យាបាល គ្រុន​ក្ដៅ, រសាប់រសល់​ដេក​មិន​លក់, គ្រុន​ពោះ​វៀន, ពិបាក​បត់​ជើង​តូច, រាគ​មូល, ពក​ក
លក្ខណៈ​រុក្ខជាតិ
៖ ជា​ប្រភេទ​វារី​ជាតិ ដុំ​អណ្ដែត​លើ​ទឹក ដោយ​ស្នាប់​ពណ៌​ស ដូច​សំឡី ដុះ​រុំ​ជាប់​នឹង​ដើម ពី​ថ្នាំង​មួយ
​ទៅ​ថ្នាំ​មួយ​បន្ដ​បន្ទាប់​គ្នា និង​មាន​ចេញ​ឫស​គ្រប់​ថ្នាំង។
ស្លឹក ៖ រួម​ស្លាប​ពីរ​ដង ស្លាប​តូច​ដុះ​ទល់​ទង​គ្នា កូន​ស្លឹក​រាង​ស៊ុត​ទ្រវែង។
ផ្កា ៖ ជា​ផ្កា​ឆ្នុក​មាន​ផ្កា​ពណ៌​លឿង ចេញ​តាម​ប្រគាប់​ស្លឹក​។
ផ្លែ ៖ មាន​៦ គ្រាប់ រាង​សំប៉ែត​រលោង​។
កន្លែង​ដាំ​ដុះ ៖ មាន​ដុះ ឬ​ដាំ​នៅ​តាម​ស្រះ, ត្រពាំង, ស្ទឹង, អូរ​…..។ល។
ផ្នែក​ប្រើ​ប្រាស់ ៖ ប្រើ​រុក្ខជាតិ​ទាំងមូល​យក​ប្រើ​បាន​គ្រប់​រដូវ​។
រសជាតិ ៖ មាន​ជាតិ ផ្អែម-សាប ធាតុ​ត្រជាក់​។
ការ​ព្យាបាល ៖​ គ្រុន​ក្ដៅ, រសាប់រសល់​ដេក​មិន​លក់, គ្រុន​ពោះ​វៀន, ពិបាក​បត់​ជើង​តូច, រាគ​មូល, ពក​ក។

Monday, November 16, 2015

អត្ថប្រយោជន៍ ផ្លែឡុងកុង ចំពោះសុខភាព

ផ្លែឡុងកុង (មិនច្បាស់ថា សរសេរបែបនេះ)​ ជាប្រភេទផ្លែឈើ ដែលមានរូបរាងស្រដៀងនឹង ផ្លែភ្ញៀវ ។ វាជាផ្លែឈើ ដែលមានមានប្រភពនៅតំបន់អាស៊ីអាគ្នេយ៍ ។ ហើយវាមានរសជាតិផ្អែម ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏មានប្រយោជន៍ណាស់ ចំពោះសុខភាព ។ ជាពិសេស ចំពោះស្ត្រីដែលមានផ្ទៃពោះ ព្រោះវាមានជាសារធាតុចិញ្ចឹម យ៉ាងច្រើនដូចជា ប្រូតេអ៊ីន, ធាត់, កាបូអ៊ីដ្រាត, រ៉ែ, កាល់ស្យ៉ូម, ផូស្វ័រ, និង​ ដែក ។ ហើយខាងក្រោមនេះ ជាហេតុផលដែល អ្នកគួរតែញុំាវាអោយបានញឹកញាប់ ៖

– ជំនួយដល់ការរំលាយអាហារ
សំបករបស់វា អាចប្រើក្នុងការព្យាបាល ជំងឺរាគរូស និង ប៉ារ៉ាស៊ីតក្នុងពោះវៀន ។ ទោះបីជាគ្រាប់របស់វា ល្វីងបន្តិចមែន តែវាអាចប្រើជា ថ្នាំទំលាក់ព្រូន និង ជាដំណោះស្រាយដ៏ល្អ សំរាប់ព្យាបាលដំបៅ ។ ជ័ររបស់វា មានប្រយោជន៍ក្នុងការព្យាបាល ការរលាក និង បញ្ហាឈឺក្រពះធ្ងន់ធ្ងរ ។
– វីតាមីន C
នៅក្នុងរាងកាយរបស់យើង ត្រូវការជាតិវីតាមីនជាចាំបាច់ ដើម្បីកែបញ្ហា និង ផលិតកូឡាជែន ។ វីតាមីន ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពាររាងកាយ ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី ។ វាក៏ជាភ្នាក់ងារ ដែលជួយបង្កើនប្រព័ន្ធភាពសុំា ។ ហើយផ្លែឡុងកុងនេះក៏ជា ប្រភពនៃជាតិវីតាមីន C ផងដែរ ។ កង្វះជាតិវីតាមីន C អាចនាំអោយមាន បញ្ហាអញ្ចាញធ្មេញ, ឈាមច្រមុះ និង ហេតុផលដែលសំខាន់ គឺស្បែកស្ងួត ។
– Riboflavin
ផ្លែឡុងកុង​មាន riboflavin ដែលទ្រទ្រង់ ការផលិតកោសិកាឈាមក្រហម និង រាងកាយលូតលាស ។ វាក៏ជួយរាងកាយ ក្នុងការបញ្ចេញថាមពល អោយកាន់តែច្រើន ពីកាបូអ៊ីដ្រាត ។
– វីតាមីន A
ផ្លែឡុងកុង ក៏ជាប្រភពដែលសំបូរទៅដោយ វីតាមីន A ដែលត្រូវបានគេស្គាល់ ផងដែរថាជា retinol រឺ carotenoid ។ វាគឺជាវីតាមីន fat-solube ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាពធ្មេញ, ស្បែក និង ភ្នែក ។
– ប្រឆាំងនឹងជំងឺមហារីក
ផ្លែឡុងកុង មានផ្ទុក limonoid ដែលប្រឆាំងនឹងជំងឺមហារីក និងជួយការពារសួត ។
– ជាតិសរសៃ
ផ្លែឡុងកុង ១០០​ ក្រាម មានជាតិសរសៃជាង ២ ក្រាម ។ ការញុំាអាហារដែលមានជាតិសរសៃច្រើន ជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និង ជួយអោយពោះវៀន មានសុខភាពល្អ ។
– Febrifuge
អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពីឡុងកុង គឺ Febrifuge ។ ដែលមានន័យថាវាអាច បន្ថយសីតុណ្ហភាពក្នុងរាងកាយ ។ Febrifuge គឺជាថ្នាំដែលបន្ថយសីតុណ្ហភាព នៃរាងកាយ រឺសំរាលនូវជំងឺគ្រុនក្តៅ ។
– ឈឺភ្នែក
ស្លឹករបស់ឡុងកុង អាចប្រើសំរាប់ព្យាបាលការឈឺភ្នែក ។
លើសពីនេះ សំបកឡុងកុង ហាលអោយស្ងួត ទុកប្រើវាដើម្បីដេញមូស ៕

សារះប្រយោជន៏ត្រប់វែង

ត្រប់​វែង​ក៏​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​ផង​ដែរ ដែល​ត្រូវ​បាន​គេ​យក​ទៅ​បរិភោគ​តាម​ចំណង់​ចិត្ត។ លើស​ពី​រសជាតិ​ដែល​អាច​ទទូល​យក​បាន វា​ក៏​នៅ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ។ តើ​អ្នក​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ដែរ ឬ​ទេ?


  • សម្រាប់​អ្នក​កើត​អាការ​គ្រុន មាន​អាការ​ឈឺ​ហើម​តាម​​រាង​កាយ ឬ​លោក​អ្នក​ចង់​បញ្ចុះ​កូឡេ​ស្តេ​រ៉ូល? ឬ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ត្រូវ​រក​ត្រប់​វែង​មក​បរិភោគ​ព្រោះ ត្រប់​ប្រភេទ​នេះ​អាច​ជួយ​បាន​មួយ​កម្រិត​ផង​ដែរ។ ត្រប់​វែង​សម្បូរ​ទៅ​ដោយ​វីតាមីន​គ្រប់​ប្រភេទ​ដែល​មាន​ទាំង កាល់​ស្យូម ធាតុ​ដែក ហ្វូ​ស្វ័រ ម៉ង់​កាណែត ម៉ាញេស្យូម និង​សារជាតិ​រ៉ាឌីកាល់​សេរី ជំនួយ​ខួរ​ក្បាល ការ​ពារ​មហារីក ជំនួយ​ឆ្អឹង និង​ធ្មេញ។

  • ក្រុម​មនុស្ស​ដែល​កើត​រោគ​សរសៃ​ឈាម​រឹង ជម្ងឺ​លើស​ឈាម ក្ដួត​ឈាម គប្បី​បរិភោគ​ត្រប់​វែង​ជាប់​ជា​ប្រចាំ​នោះ​នឹង​ជួយ​ឲ្យ​អាការ​ប្រសើរ​ឡើង​ ជា​មិន​ខាន។

  • ការ​ពារ និង​ព្យាបាល​រោគ​ឈាម​តាម​អញ្ចាញ​ធ្មេញ។

  • បើ​មាន​ដំបៅ​ក្នុង​មាត់ ត្រូវ​បុក​ត្រប់​វែង​ឲ្យ​ម៉ដ្ឋ រួច​ហើយ​យក​ទៅ​បិទ​លើ​ដំបៅ​នឹង​ជួយ​ឲ្យ​ដំបៅ​នោះ​ឆាប់​ផ្សះ​បាន​លឿន៕

សារះប្រយោជន៏ជីអង្កាម

ស្លឹកជីអង្កាមស្រស់ គឺជាអត្ថប្រយោជន៍ ពីធម្មជាតិ ដែលធ្វើឲ្យ មានសុខភាពល្អ។ ហើយនៅក្នុងអត្ថបទមួយនេះ នឹងបកស្រាយប្រាប់ពីសារ:ប្រយោជន៍របស់ ជីអង្កាម ចំពោះសុខភាព៖

១. ជៀសឆ្ងាយពីបញ្ហាក្រពះ  
ជីអង្កាម ត្រូវបានគេស្គាល់ថា អាចយកមកប្រើសម្រាប់ព្យាបាល ប្រភេទជំងឺ ដែលទាក់ទងនឹងបញ្ហាក្រពះ ពោះវៀន និង ការឈឺចាប់ពេលមករដូវជាដើម ។ ប៉ុន្តែភ័ស្តុតាង តាមផ្នែកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ភាគច្រើនវាត្រូវបានយកទៅប្រើ សម្រាប់ព្យាបាល ជម្ងឺរលាកពោះវៀន (IBs) ។ រោគសញ្ញាទូទៅនៃ IBs ត្រូវបានកាត់បន្ថយ និងបន្ថយការឈឺចាប់ ដែលបានសម្រួលដោយ ជីអង្កាម ។

២. បន្ថយអាការៈតឹងច្រមុះ
ជាការពិតណាស់ អាការ:តឹងច្រមុះ គឺជារឿងធម្មតាមួយ ដែលបណ្ដាលមកពី ជម្ងឺផ្ដាសាយ និងប្រតិកម្មអាឡែហ្ស៊ី ហើយជាទូទៅតែងតែកើតមាន ចំពោះកុមារ និងមនុស្សពេញវ័យដូចគ្នា ដោយសារតែ ក្នុងជីអង្កាម មានផ្ទុកនូវសារជាតិ មេនតុល ដែលមានជាតិ ត្រជាក់ប្រហើរ។ ជាងនេះទៅទៀត ជាតិមេនតុលនេះ គឺជាធាតុដ៏សំខាន់ នៅក្នុងថ្នាំផ្តាសាយ និងអាឡែហ្ស៊ី មួយចំនួនផងដែរ។ អ្នកអាចស្រូបយកក្លិន ដ៏ប្រហើរ របស់វា  ដើម្បីបំបាត់ការតឹងច្រមុះ។

៣. ជួយក្នុងការរំលាយអាហារ
ជីអង្កាម មិនគ្រាន់តែមានសារ:ប្រយោជន៍ ជួយកាត់បន្ថយបញ្ហាក្រពះនោះទេ ប៉ុន្តែវាក៏ជួយជំរុញលំហូរ ទឹកប្រមាត់។ ជាពិសេស ការបន្ថែមជីអង្កាមចូលទៅ ក្នុងតែ វានឹងជួយជំរុញ ដល់ការរំលាយអាហារ បានយ៉ាងឆាប់រហ័ស។

៤. សុខភាពស្បែក
 ជីអង្កាម គឺជាឱសថ ដែលត្រូវបានគេប្រើធ្វើជាក្រែម យូរយារណាស់មកហើយ ។ ក្រែមជីអង្កាម ក៏ត្រូវបានប្រើ សំរាប់ព្យាបាល ជំងឺបន្ទាលត្រអាក និងកន្ទួល ផងដែរ។វាមិនត្រឹមតែមានប្រសិទ្ធភាព ចំពោះស្បែកនោះទេ ក៏អាចបង្ការ កុំឲ្យកើតមាន បញ្ហាស្បែក ផងដែរ។

៥. ប្រមូលអារមណ្ម៍បានល្អ
ការសិក្សាមួយ ឲ្យដឹងថា ជីអង្កាមមានទំនាក់ទំនង ជាមួយនឹង ការចងចាំ។ ជាញឹកញាប់ នៅពេលដែលអ្នក ដកដង្ហើមចូល ជាមួយនឹងក្ចិនដ៏ប្រហើរ របស់ ជីអង្កាម វានឹងជួយបង្កើនសមត្ថភាព នៃការចងចាំ និងការផ្ដោតអារម្មណ៍បានល្អ ទៀតផង។

៦. ជួយកាត់បន្ថយ ជម្ងឺរបេង
តើអ្នកដឹងទេ ជីអង្កាមមាន លក្ខណៈសម្បត្តិប្រឆាំង នឹងការរលាក ដែលវាជួយឲ្យ អ្នកដែលមានជម្ងឺរបេង មានភាពប្រសើរឡើង។ ការសិក្សាបានបង្ហាញដែរថា ការស្រូបយកក្លិន ប្រេងជីអង្កាម អាចជួយក្នុងការទប់ស្កាត់ ការកើតមានឡើងវិញ នៃជម្ងឺនេះ។

៧- ការពារប្រឆាំងនឹងមហារីក និង ដុំសាច់
ជាក់ស្ដែង ជីអង្កាម មិនត្រឹមតែមានសារ:ប្រយោជន៍ ជួយការពារ និងព្យាបាលរោគពោះវៀន ប៉ុណ្ណោះទេ តែក៏ជួយការពារប្រឆាំងនឹង មហារីកសួត ស្បែក និងពោះវៀនធំ ផងដែរ តាមរយ:សារជាតិមានក្នុងជីអង្កាម។

៨. ផ្ដល់ការថែទាំមាត់ធ្មេញ
ជីអង្កាម ជាធាតុផ្សំសកម្មនៅក្នុងផលិតផលប្រើប្រាស់សម្រាប់ ធ្មេញបំផុត។ វត្តមាននៃ ជីអង្កាម ក្នុងសុខភាព មាត់ វាជួយ ការពារការពុកធ្មេញ និង ធ្វើឲ្យខ្យល់ដកដង្ហើមបុរិសុទ្ធ ។

៩. ព្យាបាលអាការ:ឈឺក្បាល
ប្រេងជីអង្កាម មានប្រសិទ្ធភាពដ៏អស្ចារ្យក្នុង ការព្យាបាលអាការ:ឈឺក្បាល ។ ដោយគ្រាន់តែ យកប្រេង ទៅម៉ាស្សា នៅលើថ្ងាស និង សៀតផ្កា អ្នកនឹងមានអារម្មណ៍ធូរស្រាល និង ស្រស់ស្រាយឡើងវិញ ។ ពិសេសនោះ អ្នកអាចស្រូបក្លិនវាបាន ដែលនឹងទទួលបាននូវលទ្ធផល ដ៏មានប្រសិទ្ធភាព ។

១០. កាត់បន្ថយការឈឺសាច់ដុំ
ការឈឺសាច់ដុំ គឺ បញ្ហាទូទៅមួយផ្សេងទៀត របស់មនុស្សគ្រប់វ័យ។ ហើយជាមួយគ្នានេះ អ្នកអាចម៉ាស្សាប្រេងជីអង្កាម នៅកន្លែងដែលមានការឈឺចាប់សាច់ដុំ ពីព្រោះវា មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពឈឺចាប់ ។ ជម្រើសម៉្យាងទៀត អ្នកអាចបន្ថែមបន្តក់ដំណក់ ប្រេងជីអង្កាម មួយចំនួន ចូលទៅក្នុងទឹកសម្រាប់ងូត ដើម្បីបន្ថយការឈឺចាប់បាន ដោយខ្លួនឯង ។

សារៈប្រយោជន៍​របស់ក្រូចសើច

ប្រជាជនខ្មែរស្គាល់ក្រូចសើចយ៉ាងច្បាស់តាមរយៈយក ផ្លែ សំបក ស្លឹក មកប្រកប គ្រឿងផ្សំម្ហូបអាហារជាច្រើនយ៉ាង បង្អែមដំណាប់ ឱសថបុរាណ គ្រឿងស្ពង់ ជាដើម។
ក្រូចសើចអាចដាំបានគ្រប់តំបន់នៃប្រទេសខ្មែរ មានអ្នកខ្លះ ដែលមិនមានទីធ្លាបានដាំដាក់ផើង សម្រាប់បេះស្លឹក បើទោះជាដើមក្រូចសើចនឹងមានកំពស់ខ្ពស់ ៣ទៅ ៤ម ក៏ដោយ។

ក្រុូចសើចមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពនិងសម្រស់ដោយសារក្រូចសើចមានសារធាតុសំខាន់ៗ ដ៏មានប្រយោជន៍ជាច្រើន។ មានប្រទេសជាច្រើនបានបង្កើត ផលិតផល ចេញពីក្រូចសើច មានតាំងពី ប្រេង លាបស្បែក ថ្នាំបណ្ុះសក់ សាប៊ូកក់សក់ ភេសជ្ជៈ បំប៉នកម្លាំង , ដំណាប់ ..។ល។

ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងមាុំ ប្រឆាំង ជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ( សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ ឆុងទឹកពិសារជាប្រចាំ )
- ក្អកស្លេស(យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង) ។ លាងសំអាតឈាម បំបាត់ជាតិពុលចុកពេលមានរដូវ
-ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូច សើច បរិបូណ៌ដោយបេតាការ៉ូទីន(Betacarotine)

១- រូបមន្តបំបាត់អង្គែ
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ

២- រូបមន្តបណ្តុះ និង បំបាត់សក់ជ្រុះ
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល ។

៣- រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម ( Cholesterol
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក
ងើបពីគេង ។

៤- រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
ចំណាំៈ ក្រូចសើច ជាផ្លែឈើ សម្រាប់ បរិភោគ មិនមែនជាឱសថព្យាបាលជម្ងឺទេ
គ្រាន់តែមានគុណសម្បត្តិ ក្នុងការ ការពារនិងថែទាំជំងឺ

Wednesday, October 21, 2015

ដំណើរទស្សនះកិច្ចនៅចំការល្មើលនៅ​ឈៀងម៉ៃ​ប្រទេស​ថៃ

ល្មើលជាដំណាំមួយប្រភេទ​ដែលកំពង់មានទីផ្សារ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកធ្វើកសិកម្ម​នៅក្នុងតំបន់។ សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង បច្ចុប្បន្នបាននឹងកំពង់ នាំយកពូជល្មើល​ជាច្រើនប្រទេភ មកដាំក្នុងប្រទេស។

ដំណើរទស្សនះកិច្ចនៅរោងចក្រកែឆ្នៃកំទេចឈើ ប្រទេសថៃ

ដំណើរទស្សនះកិច្ចនៅរោងចក្រកែឆ្នៃកំទេចឈើ នៅប្រទេសថៃ ថ្ងៃទី៥ដល់ថ្ងៃទី៨ខែតុលា២០១៥ ដើម្បី សិក្សាស្វែងយល់​អំពីបច្ចេកទេស និងទីផ្សារ នាំចេញនិងនាំចូល។

Tuesday, October 20, 2015

ដំណើរទស្សនះកិច្ចនៅ សួនផ្កា ឈៀងម៉ៃ ប្រទេសថៃ

ក្រុមការងាររបស់ក្រុមហ៊ុន Cam Master Farm Development បានធ្វើទស្សនៈកិច្ចទៅ​សិក្សា និងស្វែករកដៃគូរ​ទីផ្សារ​ផលិតផលកសិកម្ម​នៅខេត្ត​ឈៀងម៉ៃ ប្រទេសថៃ។